ចែករំលែក

សិល្បៈ៖ យោងតាមការផ្សព្វផ្សាយរបស់លោក សាន ប៊ុនធឿន អ្នកកាសែតល្បីឈ្មោះបានឱ្យដឹងថា នាយ ហុង ដា ដែលជាតារាកំប្លែងប្រពន្ធទើបតែស្លាប់ចោលនោះ ពេលនេះលោកត្រូវបានប្អូនប្រុសម្នាក់ទៀតស្លាប់ចោលដែរហើយ ដែលនេះគឺជាទុក្ខដ៏ក្រៀមក្រំបំផុតសម្រាប់លោក និងក្រុមគ្រួសារ ។

ប្អូនប្រុសបង្កើតរបស់នាយ ហុងដា មានឈ្មោះថា អឿន សុខុម អាយុ៤១ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ។ បច្ចុប្បន្នសពកំពុងតម្កល់នៅវត្តទូលសង្កែ ហើយនឹងត្រូវបូជានៅវេលាម៉ោង ៥ល្ងាចនេះ ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ប្រពន្ធក្រោយរបស់នាយ ហុង ដា ឈ្មោះ ស៊ឹម ចន្ធី បានទទួលមរណៈភាពដោយសារអំពើឃាតកម្ម ៕