ចែករំលែក

ក្រចេះ៖ ករណីពុលទឹក ពុលនំ ពុលស្រា របស់ប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ បានក្លាយទៅជារឿងធម្មតាទៅហើយ សម្រាប់ពេលនេះ ព្រោះតែការចាត់វិធានការណ៍របស់ក្រួសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធនៅមានកម្រិតនៅឡើយ ហើយជាថ្មីម្ដងទៀតនេះ នៅយប់ថ្ងៃ ១៣ ខែ កក្កដា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋប្រមាណជាង ៤០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ និង ២នាក់ស្លាប់ ដោយសារពុលស្រាស ។

មកទល់ពេលនេះ ករណីដែលកើតមានដដែលៗសម្រាប់បងប្អូនប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ មិនទាន់មានវិធានការទប់ស្កាត់ ឬដោះស្រាយឡើយ ដូចនេះហើយទើបបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ សូមអំពាវនាវដល់ស្ថាប័ន ក៏ដូចជាក្រសួងពាក់ព័ន្ធមេត្តាជួយដល់ពួកគាត់ផង ព្រោះនៅតែមានអ្នកពុលស្លាប់ជាបន្តបន្ទាប់ ឬក៏ត្រូវឱ្យពួកគាត់ដេករង់ចាំសេចក្ដីស្លាប់ឬយ៉ាងណា ៕
សហការី KBN