ខេត្តព្រះសីហនុ ៖ ប្រជានេសាទម្នាក់ បានយកមងទៅដាក់ ក្នុងគោលបំណងយកត្រី តែពេលគាត់ទៅដោះមង បែរជាមិនជាប់ត្រី ទៅជាប់ក្រពើ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៤ កក្កដា នេះ នៅអាងស្តុកទឹកមួយកន្លែង ស្ថិតនៅព្រំប្រទល់ភូមិចំការកៅស៊ូ និងភូមិវាលធំ ឃុំជើងគោ និងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រជានេសាទ រាយមងជាប់ក្រពើ

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ក៏បានប្រកាសផងដែរ ឲ្យប្រជាពលរដ្ឋដែលមានកូនតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំង ពីព្រោះតែនៅក្នុងអាងទឹក មានក្រពើជាច្រើនក្បាល ហើយនេះជាលើកទី៤ហើយ ដែលប្រជានេសាទបានដាក់មង ជាប់ក្រពើនៅក្នុងអាងស្តុកទឹកខាងលើនេះ ៕

សត្វក្រពើ ដែលប្រជានេសាទរាយមងជាប់