នៅថ្ងៃនេះ ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក នៅកម្ពុជា បានប្រកាសចេញ នូវប្រ៉មូសិនថ្មីមួយទៀតហើយ សំរាប់ស្មាតហ្វូន Galaxy Note 8 បន្ទាប់ពីមានភាពជោគជ័យទៅលើកម្មវិធី ព្យុះភ្លៀង នាំសំណាងពី Galaxy S9/S9+ ដែលបាននឹងកំពុងមានភាពក្តៅគគុក។

ចាប់ពីថ្ងៃទី 14 ខែកក្កដានេះ រហូតដល់ថ្ងៃទី 31 សីហា ខាងមុខ អតិថិជនទាំងអស់ ដែលជាវស្មាតហ្វូន Galaxy Note 8 មិនត្រឹមតែទទួលបានការបន្ថែមជូននូវឆ្នាំងសាកថ្មី Wireless Charger មួយនោះទេ គឺក្រុមហ៊ុន សាមសុង ថែមទាំងមានការផ្តល់ជូននូវទឹកប្រាក់ត្រឡប់វិញចំនួន 100 ដុល្លាភ្លាមៗ ថែមទៀតផង។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលជាអតិថិជន ដែលមានបំណងចង់ជាវស្មាតហ្វូន Note 8 នេះ គឺពិតជាមិនខកបំណងឡើយ។

គួរបញ្ជាក់ថា Galaxy Note 8 គឺ​ជា​កំពូល​ស្មាតហ្វូនមួយ​​របស់ Samsung មាន​បំពាក់​មក​ជាមួយ​តួ​ខ្លួន​ស្រោប​ដោយ​កញ្ចក់ រាង Metal ទំហំ 6.3 អ៊ីង Super AMOLED ភ្ជាប់​ជាមួយ​ប៊ិច S Pen ជំនាន់​ថ្មី​ងាយ​ស្រួល​ប្រើ រួម​ទាំង​ការ​រចនា​ឡើងជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងគែមកោង ទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តងដែលអាចបង្ហាញពីភាព។ ​ ស៊ីវិល័យ ស្អាត ទាក់​ទាញគួរ​ឲ្យ​ចង់​ប្រើ។ មាន​អេក្រង់​ Galaxy Note 8 អាច​បង្ហាញ​រូប​ក្នុង​វិមាត្រ​ 2960×1440 ភិចសែល និង​មាន​ដង់ស៊ីតេរូបភាព 521ppi។

ស្មាតហ្វូននេះ ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Snapdragon 835 (4 គ្រាប់​ល្បឿន 2.35GHz និង 4 គ្រាប់​ល្បឿន 1.9GHz) និងមានរ៉េម ទំហំ 6GB អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 64GB/128GB​/256GB​ ​និងអាច​បន្ថែម​មេម៉ូរីកាត​បានថែមទៀតផង។

បន្ថែមពីនេះ ស្មាតហ្វូន Galaxy Note 8 គឺមានកាមេរ៉ា​ក្រោយ​ភ្លោះ​ ទំហំ 12​ ​មេហ្គាភិចសែល មាន​មុខងារ​រក្សាលំនឹង​ OIS ​លើ​ឡេនទាំង​ពីរ​គ្រាប់​ ថត​វីដេអូ​ក្នុង​កម្រិត 4K@30fps និងមានកាមេរ៉ា​មុខទំហំ​ 8​ ​មេហ្គាភិចសែល មាន​មុខងារ Auto-Focus អាចចាប់រូប Selfie បានយ៉ាងច្បាស់។ ស្មាតហ្វូននេះ មាន​ថ្មទំហំ​ 3300mAh នឹង មានបច្ចេកវិទ្យា​ ​IP68 អាចការពារទឹក​ ​និង​ឆ្កូត​ដោយ​ធូលី​ផងដែរ។