កីឡាបរទេស៖ ឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺលោកអ្នកបានដឹងរួចមកហើយ គឺក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងក្រូអាត នឹងត្រូវប្រកួតដណ្ដើមពាន នៅវេលាម៉ោង១០យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងពហុ​កីឡដ្ឋាន​ Luzhniki ប្រទេសរុស្ស៊ី។ ប៉ុន្តែអ្នកនិមយទស្សនាបាលទាត់ជាច្រើន គឺមិនបានស្គាល់ឈ្មោះអាជ្ញាកណ្ដាល ជាអ្នកកាត់ក្ដី នៅក្នុងការឡើងពានរង្វាន់នោះទេ។

បើតាមព័ត៌មានរបស់បរទេស បានឲ្យដឹងថា FIFA បានប្រគល់តួនាទីជាអាជ្ញាកណ្តាលនោះទៅឲ្យលោក Nestor Pitana អាយុ៤២ឆ្នាំសញ្ជាតិ​អា​ហ្ស​ង់​ទី​ន។ លោក Nestor Pitana ធ្លាប់​បាន​កាត់ក្តី​ នៅក្នុង​ព្រឹត្តិការណ៍ World Cup នារដូវ​កាល​នេះ​៤​លើក​រួចមក​ហើយ ចាប់តាំងពីការ​ប្រកួត​បើក​ឆាកប្រកួត ​រវាងក្រុមជម្រើស​ជាតិរុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត​។

នៅក្នុងការកាត់ក្ដី រវាងក្រុមក្រូអាត និងបារាំងនោះ លោកអាជ្ញាកណ្តាល​វ័យ​៤២​ឆ្នាំ​រូប​នេះនឹងមានជំនួយការ​អាជ្ញាកណ្តាល​២​រូបផ្សេង​ទៀត គឺ​លោក Juan Pablo Bellati និង​លោក Hernan Maidana មានសញ្ញាតិ​អា​ហ្ស​ង់​ទី​ន​ដូច​គ្នា។ លោក Nestor Pitana ជា​អាជ្ញាកណ្តាល​មួយ​រូប មានបទពិសោធន៍ជា​ច្រើន​ឆ្នាំមកហើយ នៅ​ក្នុង​ការ​កាត់ក្តី ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់ធំ​ៗ ​ចាប់តាំងពី​ឆ្នាំ​២០១០​មក​ម៉្លេះ៕