កីឡាបរទេស៖ ថ្វីត្បិតតែក្រុមបាត់ទាត់ជម្រើសជាតិអង់គ្លេស និងប៊ែលហ្ស៊ិក ត្រូវបានបញ្ចប់ក្រោមថ្វីជើងរបស់ក្រូអាត និងបារាំង នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ពិតមែន តែក្រុមទាំងពីរនេះ ក៏នៅមានឱកាសប្រកួតមួយប្រកួតទៀត ដើម្បីដណ្ដើមយកលេខ នៃព្រឹត្តិការណ៍បាត់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅក្នុងប្រទេសរុស្ស៊ី នាវេលាម៉ោង៩យប់ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

ជាប់ចំណាត់លេខ១២ របស់ FIFA

មានវត្តមាន ក្នុងការប្រកួតបាល់ទាត់ពិភពលោក ចំនួន១៦ដង គឺនៅឆ្នាំ១៩៥០, ១៩៥៤, ១៩៥៨, ១៩៦២, ១៩៦៦, ១៩៧០, ១៩៨២, ១៩៨៦, ១៩៩០, ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤ និងឆ្នាំ២០១៨នេះ។

លទ្ធផលល្អ ៖ ម្ចាស់ជើងឯក គឺឆ្នាំ១៩៦៦

គ្រូបង្វឹក ៖ Gareth Southgate សញ្ជាតិអង់គ្លេស។ លោកបានចូលមកដឹកនាំក្រុមជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ២០១៦ ហើយបានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសចូលរួមប្រកួតចំនួន១៨ប្រកួត គឺឈ្នះ១២ ស្មើ៦ និងចាញ់២ ស្មើ៥៥/៦ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Harry Kane លេងឲ្យក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន២៥ប្រកួត ស៊ុតបាល់បាន១៨ គ្រាប់ កីឡាករខ្សែបម្រើ Dele Alli លេងឲ្យក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន២៧ប្រកួត ស៊ុតបាល់បាន២គ្រាប់ និងកីឡាករខ្សែការពារ Ashley Young លេងឲ្យក្លឹប Man Utd ធ្លាប់បង្ហាញវត្តមាន៣៦ប្រកួត ស៊ុតបាល់បាន៧គ្រាប់។ នៅវគ្គ១៦ក្រុមចុងក្រោយ អង់គ្លេសបានទម្លាក់ក្រុមកូឡុំប៊ី ដោយកាត់ក្តីស៊ុតបាល់ប៉េណាល់ទី ៤-៣ និងវគ្គ៨ក្រុមបានទម្លាក់ក្រុមស៊ុយអែត ក្នុងលទ្ធផល ២-០។

England ជាប់លេខ២ ក្នុងពូល G ។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ៣-១-១។

៤ប្រកួតចុងក្រោយ គឺ ៖

06-18 England 0-1 Belgium
07-18 Colombia 1-1 England
07-18 Sweden 0-2 England
07-18 England 1-2 Croatia

Belguim ជាប់ចំណាត់ថ្នាក់លេខ៣ នៃលេខរៀងរបស់ FIFA

ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក មានវត្តមាន នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ចំនួន១៣ដង គឺឆ្នាំ១៩៣០, ១៩៣៤, ១៩៣៨, ១៩៥៤, ១៩៧០, ១៩៨២, ១៩៨៦, ១៩៩០, ១៩៩៤, ១៩៩៨, ២០០២, ២០១៤ និងឆ្នាំ២០១៨នេះ។

លទ្ធផលល្អជាប់ចំណាត់ថ្នាក់លេខ៤ម្តង គឺនៅឆ្នាំ១៩៨៦

គ្រូបង្វឹក ៖ Roberto Martinez សញ្ជាតិអេស្ប៉ាញ។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិប៊ែលហ្ស៊ិក កាលពីឆ្នាំ២០១៦ ហើយលោកដឹកនាំជម្រើសជាតិនេះ ចូលរួមប្រកួតបាន ចំនួន២២ប្រកួត គឺឈ្នះ១៦ ស្មើ៥ និងចាញ់១ ស្មើ៧០ភាគរយ។

កីឡាករឆ្នើម រួមមាន កីឡាករខ្សែប្រយុទ្ធ Hazard លេខឲ្យក្លឹប Chelsea ធ្លាប់បង្ហាញវត្តមានបាន៨៩ប្រកួត ស៊ុតបាល់បាន២៥គ្រាប់ កីឡាករខ្សែបម្រើ De Bruyne លេងឲ្យក្លឹប Man City បង្ហាញវត្តមានបាន៦៦ប្រកួត ស៊ុតបាល់បាន១៥គ្រាប់ និងកីឡាករខ្សែការពារ Kompany លេងឲ្យក្លឹប Man City បង្ហាញវត្តមានបាន៧៨ប្រកួត ស៊ុតបាល់បាន៤គ្រាប់។

Belgium នៅក្នុងវគ្គ១៦ក្រុម នៃព្រឹតិ្តការណ៍បាល់ទាត់ នាឆ្នាំ២០១៨នេះ បានទម្លាក់ក្រុមជប៉ុន ក្នុងលទ្ធផល៣-២ និងវគ្គ៨ក្រុមបានទម្លាក់ក្រុម Brazil ក្នុងលទ្ធផល ២-១ ប៉ុន្តែនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមនេះបានចាញ់បារាំង ១-០។

៤ប្រកួតចុងក្រោយ គឺ ៖

06-18 England 0-1 Belgium
07-18 Belgium 3-2 Japan
07-18 Brazil 1-2 Belgium
07-18 France 1-0 Belgium

ប្រវតិ្តជួបគ្នា និងទម្រង់លេងរបស់ក្រុមទាំង២នេះ