ក្មេងស្រីតូចម្នាក់ដែលបានសម្តែង ជាតួកាចឆ្នាស់ក្នុងរឿង ផ្កាថ្ម ដែលកំពុងល្បីនោះ គឺមិនមែនអ្នកមកពីណាឆ្ងាយនោះទេ ពោលគឺនាងមានជាប់ឈាមជ័រ ជាអ្នកសិល្បៈស្រាប់តែម្តង។

កុមារី ជី ឈិងលីន អាយុ ១៣ឆ្នាំ ដែលត្រូវជាចៅស្រីបង្កើត របស់តារាកំប្លែងជើងចាស់ ល្បីឈ្មោះលោក ជួង ជី ហៅ នាយកុយ បានចូលរួមសម្តែងរឿងភាគខ្មែរ ផ្កាថ្ម របស់ទូរទស្សន៍ហង្សមាស ដែលនាងត្រូវបានសម្តែងជា តួអង្គដ៏កាចឆ្នាស់មួយ។ តាមការទស្សនានៅក្នុង រឿងភាគនេះផ្ទាល់ ចៅស្រីរបស់ នាយកុយ ម្នាក់នេះគឺពិតជា មានដុងសិល្បៈមិនធម្មតាទេ ដែលនេះគឺពិតជាស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់មែន។ នាងត្រូវបានទស្សនិកជន ស្ញើចសរសើរ ពីទេពកោសល្យសម្តែងរបស់នាងថា ពិតជាសមដូចធម្មជាតិ។

ជីតាបានធ្វើជាគណកម្មការកម្មវិធី លំដាប់ពិភពលោក Cambodia’s Got Talent រីឯចៅស្រីក៏កំពុងបញ្ចេញរស្មី តាមរយៈរឿងភាគខ្មែរ កំពុងល្បីរបស់ហង្សមាសទៀត។ នេះគឺពិតជាក្រុមគ្រួសារ អ្នកសិល្បៈដ៏មានសមត្ថភាពមែន៕