សិល្បៈ ៖ តារាកំប្លែងនាយ ចឺម ដែលមហាជនគ្រប់គ្នា បានស្គាល់តាមរយៈក្រុមកំប្លែងនាយពែកមី ដែលនាយបានសម្តែង តាំងពីក្មេងរហូតដល់ធំពេញវ័យ ហើយក៏បានឈោងចាប់យកអាជីព ជាអ្នកសម្តែងភាពយន្ត និងតារាចម្រៀងថែមទៀត រឹតតែធ្វើឲ្យ តារាកំប្លែងនាយ ចឺម ល្បីល្បាញកាន់តែខ្លាំង ក្នុងមួយប៉ព្រិចភ្នែកសោះ។

បើតាមការបង្ហើបឲ្យដឹង ពីអ្នកនៅក្នុងសិល្បៈដែលបានស្គាល់នាយ ចឺម លួចខ្សិបប្រាប់ថា តារាវ័យក្មេងរូបនេះ រកលុយបានយ៉ាងច្រើន កំឡុងពេលដែលមានផលិតកម្មជាច្រើន បានហៅនាយទៅសំដែង ទាំងភាពយន្តខ្នាតធំ ទាំងចំរៀងកាយវិការ ជាពិសេសការប្រគុំតន្ត្រីនានា ដែលធ្វើឲ្យនាយកើបលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ យកទៅទិញរថយន្ត ចែកបងប្អូនម្នាក់មួយទៀតផង ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មី់២នេះ នាយចឺម ត្រូវបានគេដឹងថា នាយបានសាងសង់ផ្ទះជូនម្តាយរបស់ខ្លួន ដែលជាម៉ូដវីឡាដ៏ធំស្កឹមស្កៃ នៅឯស្រុកកំណើតទៀតផង ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រនាយ មានការច្រណែន និងភ្ញាក់ផ្អើលនោះ គឺនាយបានចំណាយលុយ ដែលខ្លួនបានប្រឹងរកនោះ រហូតដល់ទៅ២០ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះវិឡាជូនម្តាយតែម្តង ៕