សិល្បៈ៖ ក្រោយពីមានការផ្សព្វផ្សាយយ៉ាងព្រោងព្រាតពីស្ថានភាពដ៏លំបាករបស់តារាចម្រៀងដ៏ល្បីល្បាញនាអំឡុងឆ្នាំ ២០០៤ និង ២០០៥ លោក ចាន់ សម័យ ដំណឹងនេះបានជ្រាបដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានផ្ដល់ប្រាក់ឧត្ថម្ភចំនួន ១ម៉ឺនដុល្លារ សម្រាប់ម្ចាស់បទ «មិនស្រឡាញ់អូនមិនបាន» រូបនេះ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

តាមរយៈលោក ហេង ឡុង បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា «សូមជួយស៊ែរថ្លែងអំណរគុណទឹកចិត្តដ៏ជ្រះថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចគតិព្រឹទ្ធបណ្ឌិត​ ប៊ុន​រ៉ានី​ ដែលបានជួយឧបត្ថម្ភថវិកាតារាកម្សត់ ចាន់ សម័យ ១ម៉ឺនដល្លារ។ សូមឲ្យសម្តេចទាំងពីរជួបតែពុទ្ធព្រះទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ » ៕