នៅថ្ងៃទី២៧ ខែកុម្ភៈ Dispatch បានរាយការណ៍ថា Karina សមាជិកក្រុម Aespa និង Lee Jae Wook ជាតារាសម្តែងកំពុងទាក់ទងគ្នា។ ដំណឹងនេះបានសាយភាយយ៉ាងឆាប់រហ័សគ្របដណ្តប់នៅលើប្រព័ន្ធអ៊ីនធឺណិត ព្រោះអ្នកទាំងពីរគឺជាតារាដ៏មានប្រជាប្រិយភាពនៅក្នុងពិភពសិល្បៈ។ ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមជាច្រើនថាទំនាក់ទំនង Karina និង Lee Jae Wook ប្រើដើម្បីបិទបាំងព័ត៌មាននយោបាយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWqUF-7KlJzLmCXlwAc-kH1MZfZRezIk3CLjzgPHNrIoyPeoYqF132l4pxUQAyS_RlUIXFBW0998WsqXEW0jnl2G06Fp-ogqxAMZjjRO0QDswHDsyy2g-c8rNrh8NVKQnFQHYL43VHMuq-C_LleuPRbw-9dboEDiETSjS8-BaTZYzS49QOxCVvjOiJeBo/s847/image_2024-02-27_10-03-25.png

អ្នកគាំទ្រប្រតិកម្មនឹងព័ត៌មានស្នេហានេះ ក៏មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនគិតថាវាជារឿងចម្លែកដែលដំណឹងនេះត្រូវបានគេរាយការណ៍ភ្លាមៗ ជាពិសេសដោយសារតែថ្ងៃទី ២៧ ខែកុម្ភៈ គឺជាថ្ងៃអង្គារធម្មតាមិនមែនជាថ្ងៃពិសេសអ្វីមួយដែលទម្លាយស្នេហាតារា Kpop នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaoXevgSb8KwZDnHABN1yJUupGFJcF0HOeOP5ijnVs22ovsHlHCsISh5cO4X2zHeJppSNXQ9JBU-Ipa8Pyak0Whwv_Hgmo_B3eF91WzdYCKZVM7BimQFbY7bVCosGvvrXXJmZHeoWOwsT3rZUIWB1Fkfhs2HmiGn21G7RvsHepFj0ahfBhaXyw6VziwNI/s925/image_2024-02-27_10-03-25%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតបានសម្ដែងការសង្ស័យភ្លាមៗ ហើយបានចោទប្រធានាធិបតីកូរ៉េ Yoon Suk Yeol ថាព្យាយាមបំបែរអារម្មណ៍សាធារណជនពីព័ត៌មាន។ ការសង្ស័យរបស់អ្នកលេងអ៊ីនធឺណិតហាក់ដូចជាត្រូវបានធានា ខណៈបើតាមរបាយការណ៍ ជប៉ុននឹងបញ្ចេញទឹកសំណល់នុយក្លេអ៊ែរកាន់តែច្រើនទៅក្នុងមហាសមុទ្រដែលកូរ៉េបានចែករំលែក។ ការបញ្ចេញកាកសំណល់នុយក្លេអ៊ែររបស់ជប៉ុនគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាចម្រូងចម្រាសបំផុតក្នុងអំឡុងពេលលោក Yoon Suk Yeol កាន់តំណែងជាប្រធានាធិបតីដែលជំហរមិត្តជប៉ុនរបស់លោកប្រធានាធិបតីមានសភាពធ្ងន់ធ្ងរ។Yoon Suk-yeol Is on the 2022 TIME 100 List | TIME

លើសពីនេះអ្នកគាំទ្រក៏បង្ហាញការព្រួយបារម្ភចំពោះអ្នកទាំងពីរដោយសារទំនាក់ទំនងពួកគេទើបតែចាប់ផ្តើមក្នុងរយៈពេលខ្លីស្គាល់គ្នាកាលពីខែមករា ត្រូវបានគេយកមកចែកចាយបាត់ហើយ ខណៈអ្នកមួយចំនួនក៏បង្ហាញការត្រេកអរចំពោះអ្នកទាំងពីរ។

គួរបញ្ជាក់ថា បន្ទាប់ពីរបាយការណ៍បង្ហាញថា Karina សមាជិកក្រុម Aespa និង Lee Jae Wook កំពុងទាក់ទងគ្នានោះខាងក្រុមហ៊ុនគ្រប់គ្រងអ្នកទាំងពីរគឺ SM Entertainment និង C-JeS Studio បញ្ជាក់ថាអ្នកទាំងពីរកំពុងតែស្ថិតក្នុងស្ថានភាពដែលកំពុងស្គាល់គ្នា។ តារាសម្តែង Lee Jae Wook មានអាយុ២៦ ឆ្នាំបានសម្តែងរឿងដំបូងក្នុងឆ្នាំ២០១៨ ។ Karina ជាតារា K-Pop មានអាយុ២៤ឆ្នាំ បានបង្ហាញខ្លួនជាក្នុងក្រុមចម្រៀង Aespa ក្នុងឆ្នាំ២០២០៕