ប្រទេសកម្ពុជា ១០ វិច្ឆិកា​ ២០១៧- HMD Global ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណផ្តាច់មុខទូរស័ព្ទ Nokia នៅថ្ងៃនេះ បានប្រកាសសម្ពោធបង្ហាញរូបរាងទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 នៅប្រទេសកម្ពុជា។ ទូរស័ព្ទNokia គឺជាប្រភេទទូរស័ព្ទដែលល្បីឈ្មោះ ចំពោះសមត្ថភាពក្នុងការកាន់ថ្មបានយូរ ហើយថ្ងៃនេះផងដែរ ក្រុមហ៊ុនបានប្រកាសចេញ ស្មាតហ្វូនស៊េរីថ្មី នាំមកនូវភាពអស្ចារ្យដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងថាមពលថ្មដែលកាន់បានយូររហូតដល់ទៅ 2ថ្ងៃ ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 ត្រូវបានផលិតឡើង ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានយូរ មិនងាយអស់ថ្ម ខុសប្លែកពីទូរស័ព្ទដទៃទៀត ដែលត្រូវការសាកថ្ម ជាញឹកញាប់។

សមត្ថភាពដ៏អស្ចារ្យក្នុងការកាន់ថ្មបានយូរដល់ទៅ 2ថ្ងៃ មិនបានធ្វើឲ្យស្មាតហ្វូនមួយនេះអន់ថយ ក្នុងប្រតិបត្តិការដទៃទៀតនោះឡើយ។ ទូរស័ព្ទដៃថ្មីម៉ូឌែលNokia 2 ផ្ដល់នូវបច្ចេកវិទ្យា រួមបញ្ចូលគ្នារវាងប្រតិបត្តិករ Qualcomm® Snapdragon ™ Mobile Platform អេក្រង់ 5 អ៊ីញ ថែមទាំងគុណភាព display ខ្ពស់ និងប្រព័ន្ធប្រតិបត្តិការ AndroidTM ចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការជាទីពេញចិត្តដល់អ្នកប្រើប្រាស់គ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃ។
លោក ជូហូ សាវីកាស (Juho Sarvikas) ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន មនុស្សជាច្រើនពឹងអាស្រយ័លើទូរស័ព្ទរបស់គាត់ ហើយពួកគាត់ត្រូវមានការក្រើនរំឭករឿងសាកថ្មទូរស័ព្ទរបស់គាត់ពេលចេញទៅណាមកណា ដើម្បីរក្សាទំនាក់ទំនងបានពេញមួយថ្ងៃ។

យើងគិតថា ការប្រើប្រាស់ទូរស័ព្ទមិនត្រូវបង្អាក់ឡើយ ហើយនេះជាមូលហេតុដែលយើងបង្កើតស្មាតហ្វូន ដែលអាចឲ្យអ្នកប្រើទូរស័ព្ទបានរយៈពេលយូរ នៅពេលឧបករណ៍ផ្សេងទៀតត្រូវផ្អាកដំណើរការដើម្បីសាកថ្ម»។ ​​«ជាមួយនឹងទូរស័ព្ទ Nokia 2 យើងចង់សង្កត់បន្ថែមលើបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏ពិសេស បន្ថែមពីលើថាមពលថ្មកាន់បានយូរ ដែលអតិថិជនទាំងអស់រំពឹងចង់បានពីទូរស័ព្ទ Nokia។ ដើម្បីធ្វើឲ្យការរំពឹងទុកនេះក្លាយទៅជាការពិត គ្រប់ផ្នែកទាំងអស់នៃទូរស័ព្ទNokia 2 រាប់ចាប់ពី display ទៅដល់ថាមពលថ្ម ពីchipset ទៅដល់ការរចនាប្រព័ន្ធខាងក្នុង ទាំងអស់នេះត្រូវផលិត ឡើងឲ្យស៊ីថាមពលតិចបំផុតពីបន្ទះថ្មដ៏ធំមួយ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវស្មាតហ្វូនដែលកាន់ថ្មបានយូរ ដែលអ្នកប្រើប្រាស់អាចពឹងផ្អែកបានជានិច្ចពេលត្រូវការ។»

ផលិតឡើងដើម្បីដំណើការរយៈពេលយូរ និងគ្រប់កាលៈទេសៈ
ទូរស័ព្ទដៃថ្មីម៉ូដែល Nokia 2 រចនាឡើងផ្ដោតលើភាពធន់មាំជាងគេ និងចំណុចសំខាន់ៗឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទ Nokia គឺគុណភាព ភាពសាមញ្ញ និងភាពអាចជឿជាក់បាន។ ស៊ុមរលោងរបស់ស្មាតហ្វូន Nokia 2 ត្រូវផលិតឡើងយ៉ាងម៉ត់ចត់ ពីអាលុយមីញ៉ូម ស្របពេលដែលកញ្ចក់ Corning® Gorilla® ត្រូវបានបំពេញបន្ថែមដោយសារធាតុបូលីកាបូណេត នៅផ្នែកខាងក្រោយនាំមកនូវអារម្មណ៍ដ៏អស្ចារ្យ ព្រមទាំងគុណភាពល្អឥតខ្ចោះដែលអ្នកប្រើប្រាស់រំពឹងទុកពីស្មាតហ្វូន Nokia។ សមាសធាតុដ៏ល្អប្រណីត និងរចនាបទប្រកបដោយគំនិតច្នៃប្រឌិត និងងាយស្រួលក្នុងការប្រើប្រាស់ រួមគ្នាបង្កើតបាននូវម៉ូដែលស្មាតហ្វូនដ៏រស់រវើក រូបរាងទាន់សម័យ ដែលអាចឲ្យអ្នកប្រើប្រាស់រីករាយនឹងស្មាតហ្វូនដែលមានតម្លៃសមរម្យ ជាប់ធន់ នឹងកាន់ថ្មបានយូរ។

សេរីភាពក្នុងការធ្វើការងារបានច្រើន
ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 មិនត្រឹមតែមានថាមពលថ្មខ្ពស់ដល់ទៅ 4100 mAh បំពាក់ដោយអេក្រង់ទំហំ 5 អ៊ីញ ប្រភេទ LTPS LCD HD display ផ្តល់នូវរូបភាពភ្លឺថ្លាត្រជាក់ភ្នែក ស្របពេលដែលថាមពលស៊ីថ្មតិចបំផុតនោះទេ។ Nokia 2 ថែមទាំង ផ្តល់ឲ្យអ្នកនូវសេរីភាពនៃការកម្សាន្តដ៏សម្បូរបែប ចាប់ផ្តើមពីការ ទស្សនាវីដេអូ HD រូបថតគុណភាពច្បាស់ ស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត ការកម្សាន្តលើបណ្តាញសង្គមនានា និងការឆែកអ៊ីនធើណេតជាដើម ដោយមិនព្រួយបារម្ភពីការអស់ថ្មឡើយ។
ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 អាចឲ្យអ្នកថតរូបភាពបានយ៉ាងស្រស់ស្អាតអស្ចារ្យគ្រប់ពេល ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែលដែលមានមុខងារ automatic scene detection និង auto focus។ រីឯកាមេរ៉ាខាងមុខទំហំ 5MP អាចឲ្យអ្នកអាចចាប់រូបភាពបានគ្រប់ជ្រុងជ្រោយ។ អ្នកនឹងទទួលបានទំហំផ្ទុកសម្រាប់រូបភាពតាមដែលអ្នកចង់បានទៅក្នុងmemory card slot និងទំហំផ្ទុករូបភាព និងវីដេអូឥតដែនកំណត់ទៅក្នុង Google Photos។
ប្រព័ន្ធប្រតិបត្តិការ Android ដែលល្អឥតខ្ចោះ មានសុវត្ថិភាព និងអាចធ្វើបច្ចុប្បន្នភាពជានិច្ច
ស្មាតហ្វូន Nokia 2 តែងតែផ្តល់ជូននូវប្រព័ន្ធប្រតិបត្តិការ Android ដែលល្អឥតខ្ចោះ មានសុវត្ថិភាព និងបច្ចុប្បន្នភាពទាន់សម័យជានិច្ច ជាមួយនឹងមុខងារដ៏វៃឆ្លាតដូចជា Google Assistant។ ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Nougat និង Android Oreo ready អាចឲ្យ Nokia 2 ទទួលបានបច្ចុប្បន្នភាពសុវត្ថិភាពប្រចាំខែ ដូច្នេះអ្នកអាចទុកចិត្តបានថា ទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព និងមានបច្ចុប្បន្នភាពជានិច្ច។

ពណ៌ និងតម្លៃ
Nokia 2 ពណ៌ខ្មៅមានលក់នៅទីផ្សារកម្ពុជា ដែលរាល់ការទិញNokia 2 ក្នុងតម្លៃត្រឹមតែ 109 ដុល្លារតែប៉ុណ្ណោះ​ នឹងមានការថែមជូន លេខទូរស័ព្ទ Smart តម្លៃ29 ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ 8 សប្តាហ៍។

គួររំឭកដែរថា​ ប្រមាណ២សប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុន HMD Global នៅកម្ពុជាបាន​ចេញ ស្មាតហ្វូនចំនួន​​ ២​ ម៉ូដែល គឺ Nokia 8 ដែលជាស្មាតហ្វូននាំមុខគេ ក្នុងចំណោមស៊េរីទូរស័ព្ទ Nokia ហើយសរុបទាំងអស់ HMD Global នៅកម្ពុជាបាន​ចេញ ស្មាតហ្វូនចំនួន​​ 5 ម៉ូដែល Nokia 3 Nokia 5 Nokia6 Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ជាមួយតម្លៃយ៉ាងសមរម្យ ហើយមានសមត្ថភាពកាន់ថ្មខ្ពស់បាន​រហូតដល់ទៅ២ថ្ងៃ។

លក្ខណៈពិសេសនៃបច្ចេកវិទ្យា របស់ Nokia 2
•បណា្ដញ:
o GSM: 850/900/1800/1900
o WCDMA: 1, 2, 5, 8
o LTE: 1, 3, 5, 7, 8, 20, 28, 38, 40
•បណ្តាញ: LTE Cat. 4, 150Mbps DL / 50Mbps UL, VoLTE, Video Calling, VoWiFi
•CPU: កម្មវិធី Qualcomm® Snapdragon™ Mobile Platform
•ប្រព័ន្ធប្រតិបត្តិការ: Android Nougat
•RAM: RAM 1GB DDR3
•ទំហំផ្ទុក: 8GB (អាចថែមមេម៉ូរីក្រៅបានហូតដល់ទៅ 128GB ជាមួយកាត MicroSD)
•អេក្រង់: 5.0 “HD 1280 x 720 LTPS LCD, In-Cell Touch, Corning® Gorilla® Glass 3
•កាមេរ៉ា:
o កាមេរ៉ាខាងក្រោយ: ការផ្តោតអារម្មណ៍ដោយស្វ័យប្រវត្តិ 8MP ជាមួយ LED flash
o កាមេរ៉ាខាងមុខ: 5MP fixed focus
•ការតភ្ជាប់: 802.11 b / g / n, BT 4.1, GPS / AGPS / GLONASS / Beidou, FM / (RDS)
•ឧបករណ៍ចាប់សញ្ញា: Ambient light sensor, Proximity sensor, Accelerometer (G-sensor), E-compass,
•ថ្ម: 4100 MAH
•រន្ធដោតស៊ីមកាត 2 រន្ធ Nano-SIM + 1 USD (ស៊ីម២) / Nano-SIM + 1 USD (ស៊ីម១)
•Input / output: Micro USB (USB 2.0), 3.5mm audio jack
•ទំហំ: 143.5 x 71.3 x 9.30 មីល្លីមែត្រ

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:
ការិយាល័យសារព័ត៌មានរបស់ HMD: press@hmdglobal.com

អំពីក្រុមហ៊ុន HMD Global
អំពី HMD Global
HMD Global មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ហើយ HMD Global Oy គឺជាទឹកដីកំណើតរបស់ ទូរស័ព្ទ Nokia. ក្រុមហ៊ុន HMD មានអាជ្ញាប័ណ្ណផ្តាច់មុខលក់នូវទូរស័ព្ទNokia មានទាំងធម្មតា និងស្មាតហ្វូន តម្រូវដល់ទីផ្សារច្រើនប្រភេទ ជាមួយនឹងតម្លៃសមរម្យ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិតនិងគុណភាព ក្រុមហ៊ុន HMD មានមោទនភាពទទួលបាននូវអាជ្ញាបណ្ណផ្តាច់មុខចំពោះការផលិតទូរស័ព្ទនិងថេប្លេតម៉ាក Nokia។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.hmdglobal.com

ម៉ាកសញ្ញា Nokia គឺជាពាណិជ្ជសញ្ញាស្ថិតក្រោមក្រុមហ៊ុន Nokia Corporation. Ozo គឺជាពាណិជ្ជសញ្ញានៃបច្ចេកវិទ្យា Nokia Oy. Android, Google និង ម៉ាកសញ្ញាផ្សេងទៀត គឺជាពាណិជ្ជសញ្ញារបស់ Google Inc. Qualcomm Snapdragon និង Qualcomm Quick Charge គឺជាផលិតផលរបស់ ក្រុមហ៊ុន Qualcomm Technologies, Inc. ដោយឡែក ZEISS និង ឡូហ្គូ ZEISS គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ Carl Zeiss AG ស្ថិតនៅក្រោមអាជ្ញាបណ្ណរបស់ Carl Zeiss Vision GmbH.