Vietjet inks strategic aircraft financing agreement with GOAL German Operating Aircraft Leasing GmbH & Co KG
ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet ចុះ​កិច្ចព្រម​ព្រៀង​ជំនួយ​​ហិរញ្ញវត្ថុ ទិញ​យន្តហោះ​ជាមួយ​ក្រុម​ហ៊ុន​ GOAL German Operating Aircraft Leasing GmbH & Co KG

• The airline has received 16 aircraft from Germany, worth nearly US$2 billion ក្រុមហ៊ុនអាកាសចរណ៍នេះ បានទទួលយន្តហោះ ១៦ គ្រឿងពីអាល្លឺម៉ង់ដែលមានតម្លៃជិត ២ ពាន់លានដុល្លារ

(Berlin, July 6, 2017) – Today in Berlin, Vietjet and GOAL German Operating Aircraft Leasing GmbH & Co. KG (GOAL), a joint venture of KGAL GmbH & Co. KG (KGAL) and Deutsche Lufthansa AG, signed a strategic agreement paving the way for GOAL to finance Vietjet’s acquisition of four brand new A321 aircraft, worth US$464 million, according to the manufacturer’s listed price.

(ទីក្រុងប៊ែរឡាំងថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០១៧) – នាពេលថ្មីៗនេះនៅទីក្រុងបែរឡាំង ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន​ GOAL German Operating Aircraft Leasing GmbH & Co. KG (GOAL)ដែលជាក្រុមហ៊ុនរួមគ្នារបស់ KGAL GmbH & Co. KG (KGAL) និងក្រុមហ៊ុន​ Deutsche Lufthansa AG បានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​យុទ្ធសាស្ត្រ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ក្រុម​ហ៊ុន​ Goal ដើម្បី​ផ្តល់​ជំនួយ​​ដល់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet ក្នុង​ការទិញ​យន្តហោះ​ A321 ថ្មីទំនើប​ចំនួន​ ៤ គ្រឿង​ដែល​មាន​តម្លៃ​ ៤៦៤ លានដុល្លារសហរដ្ឋអាមេរិក យោង​ទៅ​តាម​តារា​តម្លៃ​ចុះបញ្ជី​របស់​រោង​ចក្រ​ផលិត។​

Vietjet President & CEO Nguyen Thi Phuong Thao, Vietjet Vice President Dinh Viet Phuong, KGAL CEO Gert Waltenbauer and GOAL Managing Director Jochen Baltes represented both parties in signing the contract as witnessed by Vietnam’s Prime Minister Nguyen Xuan Phuc and high-ranking dignitaries from Vietnam and Germany.

អ្នក​​ស្រី Nguyen Thi Phuong Thao ប្រធាន​ & នាយក​ប្រតិបត្តិ​ ​ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet ​លោក Dinh Viet Phuong ​អនុប្រធាន​​ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet លោក​ Gert Waltenbauer នាយកប្រតិបត្តិ​ក្រុម​ហ៊ុន​ KGAL និង​លោក​ Jochen Baltes នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ GOAL តំណាង​ឱ្យ​ភាគី​ទាំង​ពីរ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ក្រោម​អធិបតីភាព​របស់​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​​លោក​ Nguyen Xuan Phuc និង​បណ្តា​ឥស្សរជន​ជាន់​ខ្ពស់​ពី​ប្រទេស​វៀតណាម​ និង​ប្រទេស​អាល្លឺម៉ង់​។​

The acquisition of the four aircraft is part of the A320 family aircraft contract signed earlier between Vietjet and European aircraft manufacturer Airbus. Vietjet will receive the four aircraft within 2017 to meet expansion plans for the airline’s domestic and international flight network.

ការ​ទិញ​យន្តហោះទាំងបួននេះគឺជាផ្នែកមួយនៃកិច្ចសន្យាយន្តហោះប្រភេទ A320 ដែលបាន​ចុះហត្ថលេខាកាល​ពី​លើក​មុន​រវាងក្រុមហ៊ុន Vietjet និងក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ។ ក្រុមហ៊ុន Vietjet នឹងទទួលបានយន្តហោះ ៤ គ្រឿងនៅក្នុងឆ្នាំ ២០១៧​ដើម្បីបំពេញ​ផែនការ​ពង្រីកសម្រាប់បណ្តាញហោះហើរក្នុងស្រុកនិងអន្តរជាតិរបស់ក្រុមហ៊ុន។

Speaking at the signing ceremony, GOAL Managing Director Jochen Baltes said: “GOAL and KGAL are very excited about the purchase and leaseback of these four aircraft with one of the world’s most dynamic low-cost airlines. Following this agreement, all parties will continue to work and cooperate together on more opportunities in aviation development in the coming time.”

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ លោក Jochen Baltes នាយកចាត់ការទូទៅរបស់ក្រុម​ហ៊ុន​ GOAL បានមាន​ប្រសាសន៍ថា​ “ក្រុមហ៊ុន​ GOAL និងក្រុមហ៊ុន​ KGAL មានការ​រំភើប​ខ្លាំង​ណាស់ចំពោះការទិញ និងជួលយន្តហោះទាំងបួននេះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ដែល​លក់​សំបុត្រ​យន្ត​ហោះ​ក្នុង​តម្លៃថោកបំផុតលើ​ពិភពលោក។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ភាគីទាំងអស់នឹងបន្តធ្វើការ និងសហការគ្នា​លើឱកាស​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​អាកាសចរណ៍​ក្នុងពេលខាងមុខ។”

Vietjet President & CEO Nguyen Thi Phuong Thao commented: “We have received 16 new A321 aircraft from Hamburg, Germany, worth nearly US$2 billion in accordance with the manufacturer’s listed price, including Airbus’ 9,000th A320 aircraft, which caused great excitement in Europe. Besides the fact that Germany has provided Vietjet with aircraft, we are truly delighted to work with GOAL, one of Germany’s top aircraft finance and aviation companies. Today’s deal ensures the financing and favorable conditions for Vietjet to further develop its modern fleet, thus helping to enforce the airline’s quality and safety in operations, a key part of our strategy for the long-term development of Vietjet.”

អ្នក​ស្រី Nguyen Thi Phuong Thao ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍​ Vietjet បានមានប្រសាសន៍ថា “យើងបានទទួលយន្តហោះ A321 ថ្មីចំនួន ១៦ គ្រឿងពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ដែលមានតម្លៃជិត ២ ពាន់លានដុល្លារស្របតាមតម្លៃ​ដែល​បាន​ចុះបញ្ជីរបស់រោងចក្រផលិត​ ក្នុង​នោះ​រួម​មាន​យន្ដហោះរបស់ក្រុម​ហ៊ុន​​ Airbus ទី ៩០០០ ប្រភេទ​ A320 ដែលបណ្តាលឱ្យមានការរំភើបរីករាយយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុប។ ។ ក្រៅ​ពី​ប្រទេស​អាល្លឺម៉ង់បានផ្តល់យន្តហោះដល់​ក្រុម​ហ៊ុន​ Vietjet យើង​ពិត​ជា​រីករាយ​ក្នុង​ការ​ធ្វើ​ការ​ជាមួយក្រុម​ហ៊ុន​ GOAL ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុយន្តហោះ និងជា​ក្រុមហ៊ុន​អាកាសចរណ៍​កំពូល​របស់អាល្លឺម៉ង់។ កិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននេះធានាដល់ការផ្តល់ហិរញ្ញប្បទាន និងលក្ខខណ្ឌអំណោយផលដល់ក្រុមហ៊ុនអាកាសចរណ៍​ Vietjet ដើម្បីអភិវឌ្ឍន៍​បន្ថែម​ទៀត​នូវកងនាវាសម័យ​ទំនើប​របស់ខ្លួន ក៏ដូចជា​ជួយពង្រឹងគុណភាព និង​សុវត្ថិភាព​របស់​ក្រុមហ៊ុន​អាកាសចរក្នុងការប្រតិបត្តិការ ដែលជា​ផ្នែកសំខាន់​នៃយុទ្ធសាស្ត្រ​របស់​យើង​សម្រាប់​ការ​អភិវឌ្ឍន៍​រយៈពេលវែងរបស់ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet”។

Vietjet also recently signed a similar deal with Mitsubishi UFJ Lease & Finance Company Limited (MUL), a member of Japan’s leading finance group Mitsubishi UFJ Financial Group (MUFG) to finance Vietjet’s acquisition of three brand new A321 aircraft, worth US$348 million, according to the manufacturer’s listed price.
ក្រុមហ៊ុនអាកាសចរណ៍​ Vietjet ក៏បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្រដៀង​គ្នា​នេះ​ដែរ​ជាមួយក្រុមហ៊ុន Mitsubishi UFJ Lease & Finance Company Limited (MUL) ដែល​ជា​សមាជិក​របស់ក្រុមហ៊ុន Mitsubishi UFJ Financial Group (MUFG) ដែល​ជា​ក្រុម​ហ៊ុន​ហិរញ្ញវត្ថុនាំ​មុខ​គេ​របស់​ប្រទេស​ជប៉ុន ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុនអាកាសចរណ៍​ Vietjet ក្នុងការទិញយន្តហោះ A321 ថ្មីបីគ្រឿង​ដែលមានតម្លៃ 348 លានដុល្លារ ទៅតាម​តម្លៃ​ដែល​បានចុះ​បញ្ជី​របស់​រោង​ចក្រ​ផលិត​យន្តហោះ​។

Earlier in June at the Paris Airshow 2017 in France, Vietjet also signed a deal with Safran for its SFCO2® fuel efficiency solution. The SFCO2 service contract covers the entire fleet of the Ho​Chi Minh City-based airline, which will enhance Vietjet’s operational efficiency by reducing fuel consumption and CO2 emissions.
កាលពីដើមខែមិថុនានៅឯកម្មវិធី​តាំង​បង្ហាញយន្តហោះប៉ារីសឆ្នាំ ២០១៧ នៅប្រទេស​បារាំង ក្រុមហ៊ុន Vietjet ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង SFCO2® ជាមួយក្រុមហ៊ុន​ Safran សម្រាប់ដំណោះស្រាយប្រសិទ្ធភាពប្រេងឥន្ធនៈ របស់ខ្លួនផងដែរ។ កិច្ចសន្យាសេវាកម្ម SFCO2 គ្រប​ដណ្តប់​លើយន្តហោះ​ទាំង​អស់​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​​មាន​មូលដ្ឋាន​នៅទីក្រុងហូជីមិញ វានឹងជួយ កែ​លម្អ​ប្រសិទ្ធិភាព​ប្រតិបត្តិការ​របស់ក្រុមហ៊ុន​អាកាសចរណ៍​Vietjet ដោយកាត់បន្ថយការប្រើប្រាស់​ប្រេងឥន្ធនៈ​​ និងការបញ្ចេញឧស្ម័នកាបូនិចផង​ដែរ។

Meanwhile, in May in the U.S., Vietjet also signed a series of deals worth a total of US$4.7 billion to secure maintenance support for engines, components and other technical services, including auxiliary power unit (APU) supply and APU technical maintenance and aircraft financing (and/or purchasing).
ទន្ទឹមនឹងនេះដែរ នៅខែឧសភានៅ​សហរដ្ឋអាមេរិក​ ក្រុមហ៊ុនអាកាសចរណ៍​ Vietjet ក៏​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់ដែលមានតម្លៃសរុបចំនួន ៤.៧ ពាន់លាន​ដុល្លារ​ដើម្បីធានាថែទាំ​ និង​ជួសជុលគ្រឿងម៉ាស៊ីន គ្រឿង​បំលាស់​និងសេវាកម្ម​បច្ចេកទេស​ផ្សេង​ទៀត​រួមមានការផ្គត់ផ្គង់ថាមពល APU និងការថែទាំបច្ចេកទេស APU និងការផ្តល់​ហិរញ្ញប្បទាន​​យន្តហោះ (និង / ឬការទិញ)។

About GOAL
អំពី​ក្រុម​ហ៊ុន​ GOAL
GOAL is a joint venture of KGAL GmbH & Co. KG, one of Germany’s top investment companies and a high-ranking player in the world of structured asset finance and investment participation, and Deutsche Lufthansa AG, one of the world’s premier carriers. GOAL currently owns and manages 60 aircraft. It has a broad experience in its core business of operating leasing, technical asset management and aircraft re-marketing and has proven its professional know-how since its foundation in 1998.

ក្រុម​ហ៊ុន​ GOAL គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុម​ហ៊ុន​ KGAL GmbH & Co. KG ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ទុន​កំពូលមួយរបស់អាល្លឺម៉ង់ និងជាក្រុម​ហ៊ុន​ឈានមុខគេនៅក្នុងការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​ការចូលរួម​វិនិយោគទុន​ និងក្រុមហ៊ុន Deutsche Lufthansa AG ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំបំផុតរបស់ពិភពលោក។ បច្ចុប្បន្ន​​ក្រុម​ហ៊ុន​ GOAL ជាម្ចាស់កម្មសិទ្ធិ​ និងគ្រប់គ្រងយន្តហោះចំនួន​ ៦០ គ្រឿង។ ក្រុម​ហ៊ុន​នេះ​ មាន​បទ​ពិសោធន៍​ទូលំទូលាយ នៅក្នុងអាជីវកម្មស្នូលរបស់ខ្លួន ក្នុងប្រតិបត្តិការជួល​ ការ​គ្រប់គ្រងទ្រព្យ​បច្ចេកទេស​ និង​ការ​ធ្វើទីផ្សារយន្តហោះ​ឡើងវិញ និងបានបង្ហាញពីជំនាញវិជ្ជាជីវៈ ដ៏​ប៉ិន​ប្រសប់​របស់ខ្លួន តាំងពីក្រុម​ហ៊ុន​បង្កើត​ដំបូង​ក្នុងឆ្នាំ ១៩៩៨។

For more information go to the website at www.goal-leasing.de
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ www.goal-leasing.de

About KGAL
អំពី​ក្រុម​ហ៊ុន​ KGAL
KGAL Group is a leading, independent asset and investment manager with an investment volume of €21.5 billion, across 87,000 investors. The group, founded in 1968, operates across Europe and has its headquarters in Grünwald near Munich. It focuses on long-term capital investments for institutional investors in the real estate, aviation and infrastructure (renewable energies) asset classes. A total of 335 employees contribute to achieving earnings that are stable in the long -term, taking into account aspects of revenue and risk.
ក្រុមហ៊ុន KGAL គឺជាក្រុម​ហ៊ុន​ទ្រព្យសកម្ម​ឯករាជ្យ​ និង​គ្រប់គ្រងការ​វិនិយោគ​ឈាន​មុខ​គេ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ ២១.៥ ពាន់លានអ៊ឺរ៉ូ ដែល​មាន​វិនិយោគិនចំនួន ៨៧,០០០នាក់។ ក្រុមហ៊ុន​នេះបាន​បង្កើត​ឡើង​នៅឆ្នាំ ១៩៦៨ មាន​ប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុប និងមានទីស្នាក់ការកណ្តាលនៅ Grünwald នៅជិតទីក្រុង Munich។ ក្រុម​ហ៊ុន​នេះ​ផ្តោត​លើការ​វិនិយោគ​ដើម​ទុន​​រយៈពេល​វែង​សម្រាប់​វិនិយោគិន​ស្ថាប័ន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ វិស័យ​អាកាស​ចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ (ប្រភេទថាមពលដែលអាចបន្តឡើងវិញបាន) ។ និយោជិត​សរុបចំនួន​ ៣៣៥ នាក់បាន​រួមចំណែកក្នុងការរកប្រាក់ចំណូលដែលមានស្ថេរភាពក្នុងរយៈពេលវែង ដោយបាន​គិតគូរពីទិដ្ឋភាពនៃប្រាក់ចំណូល និងហានិភ័យ។

About Vietjet
អំពីក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet
Established in 2007, Vietjet is now leading the domestic aviation market in Vietnam and actively expanding its international flight network. After more than five years of operations, the airline has flown 40 million passengers, and been awarded 32 domestic and nine international accolades such as being named one of the Top 500 Brands in Asia 2016 and “The Best Asian Low Cost Carrier 2015” at the TTG Travel Awards 2015.
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចាប់ផ្ដើម​ប្រតិបត្តិការ​ដំបូង​ក្នុងខែធ្នូ កាលពីឆ្នាំ ២០១១។ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ក្រុមហ៊ុន​នេះបានដឹក​ជញ្ជូន​អ្នកដំណើរ​ជាង​ ៣៥ លាននាក់ និងទទួលបានការពានរង្វាន់ក្នុងស្រុកចំនួន ៣២ និងអន្តរជាតិចំនួន ៩ ដោយ​​ក្នុង​នោះមានដូចជាការក្លាយជាក្រុមហ៊ុនមួយក្នុងចំណោម Top 500 Brands នៅអាស៊ី កាល​ពី​ឆ្នាំ ២០១៦ ពានរង្វាន់ “The Best Asian Low Cost Carrier 2015” នៅ​ឯ​ការប្រគល់​ពាន​រង្វាន់ TTG Travel Awards 2015។​

Currently, the airline boasts a fleet of 48 aircraft, including A320s and A321s, and operates over 350 flights per day. It currently operates 67 routes in Vietnam and across the region to international destinations such as Hong Kong, Thailand, Singapore, South Korea, Taiwan, Malaysia, Cambodia, China and Myanmar.
ថ្មីៗនេះ ក្រុមហ៊ុននេះ​បានបង្ហាញ​យន្តហោះ​ចំនួន​ ៤៥ រួមមានទាំងយន្តហោះម៉ូដែល A320 និង A321 និងប្រតិបត្តិការជាង 300 ជើងក្នុង​មួយ​ថ្ងៃ​។ បច្ចុប្បន្នវាមានប្រតិបត្តិការ 63 ខ្សែនៅប្រទេសវៀតណាម និងនៅទូទាំង​តំបន់​ទៅកាន់​ទិសដៅអន្ដរជាតិដូចជាហុងកុង ថៃ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី ប្រទេស​កម្ពុជា ​ប្រទេសចិន និងមីយ៉ាន់ម៉ា។
For more information, please visit its website at www.vietjetair.com.

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.vietjetair.com
Media contact:
Vietjet
Tung Nguyen (Mr.)
Email: tungnguyenthanh@vietjetair.com
Phone: +84 93 2629 858
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក៖
លោក Tung Nguyen
សារអេឡិចត្រូនិក៖ tungnguyenthanh@vietjetair.com
លេខទូរសព្ទទំនាក់ទំនង៖ +84 93 26 29 858

GOAL
Jochen Baltes
Email: jochen.baltes@goal-leasing.de
Phone: +49 89 64143 152‎
ក្រុម​ហ៊ុន​ GOAL
លោក​ Jochen Baltes
សារអេឡិចត្រូនិក៖ jochen.baltes@goal-leasing.de
លេខទូរសព្ទទំនាក់ទំនង៖ +49 89 64143 152‎

KGAL
Ursula Schwarz
Email: ursula.schwarz@kgal.de
Phone: +49 89 64143-533
ក្រុម​ហ៊ុន​ KGAL
អ្នក​នាង​ Ursula Schwarz
សារអេឡិចត្រូនិក៖ ursula.schwarz@kgal.de
លេខទូរសព្ទទំនាក់ទំនង៖ +49 89 64143-533