ទីក្រុង​​ហូជីមិញ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ថ្ងៃនេះនៅឯកម្មវិធី Paris Airshow 2017 ដែល​នឹង​ប្រារព្វឡើងនៅទីក្រុងប៉ារីស ប្រទេសបាំរាំង ក្រុមហ៊ុនអាកាសចរណ៍ Vietjet បាន​ចុះ​ហត្ថលេខា​លើកិច្ចព្រម​ព្រៀង​ SFCO2 ជាមួយនឹងក្រុមហ៊ុន Safran សម្រាប់​ដំណោះ​ស្រាយ​ប្រសិទ្ធិភាពប្រេងឥន្ធនៈ។ កិច្ចសន្យាសេវាកម្ម SFCO2 មានរយៈពេលចំនួន ៥ ឆ្នាំ គិតចាប់ពីឆ្នាំ 2017 និង​គ្រប​ដណ្តប់​លើយន្តហោះ​ទាំង​អស់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅទីក្រុងហូជីមិញ។ វានឹងជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet កែ​លម្អ​ប្រសិទ្ធិភាព​ប្រតិបត្តិការ​របស់វាខ្លួនដោយកាត់បន្ថយការប្រើប្រាស់ឧស្ម័ន និងការបញ្ចេញឧស្ម័ន CO2 ផង​ដែរ។ កិច្ចព្រមព្រៀងនេះផ្តល់ ជូននូវអនុសាសន៍ប្រតិបតិ្តការ រួមជាមួយកម្មវិធី វិបសាយពិសេស SFCO2 ដែលអាចឱ្យក្រុមហ៊ុនអាកាសចរណ៍តាមដានការរីកចម្រើន និងការ​សន្សំ​សំចៃ​​ប្រកបដោយសក្តានុពលរបស់ខ្លួន។

(Ho Chi Minh City, June 21st, 2017) – Today, at Paris Airshow 2017 held in Paris – France, Vietjet signed with Safran the SFCO2 for fuel efficiency solution. The SFCO2 service contract spans five years, starting in 2017, and covers the entire fleet of the Ho Chi Minh City-based airline. It will help Vietjet improve its operational efficiency by reducing fuel consumption and CO2 emissions. The agreement provides for operational recommendations, along with a special SFCO2 web application that enables the airline to track its progress and potential savings.

ដំណោះស្រាយ SFCO2 រួមបញ្ចូលគ្នានូវជំនាញរបស់ក្រុមហ៊ុន Safran Aircraft Engines ដែល​ជាក្រុមហ៊ុន​ផលិតម៉ាស៊ីន​យន្តហោះឈាន​មុខ​គេមួយ​នៅលើពិភពលោក​ដោយ​មាន​បទពិសោធន៍​ដ៏យូរអង្វែងពី Safran Electronics និង Defense ក្នុងការវិភាគ​ទិន្នន័យ​យន្តហោះ​។

The SFCO2 solution combines the expertise of Safran Aircraft Engines, one of the world’s leading aero-engine manufacturers, with the long-standing experience of Safran Electronics and Defense in flight data analysis.

លោក Dinh Viet Phuong អនុប្រធាន Vietjet បានមានប្រសាសន៍ថា៖ “ក្នុងនាម​ជា​ធាតុផ្សំ​ដ៏សំខាន់​នៃ​កម្មវិធី​ប្រសិទ្ធភាពប្រេងឥន្ធនៈរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet សេវាកម្ម​ SFCO2® របស់ក្រុមហ៊ុន Safran នឹង​ជួយ​ឱ្យយើង​បំពេញនូវ​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ប្រេង​សាំង​របស់យើង។

“As an important element of Vietjet fuel efficiency program, Safran’s SFCO2® service will enable us to meet our fuel consumption efficiency objectives, so that we can combine economic and environmental friendly performance,” said Dinh Viet Phuong, Vietjet Vice President.

លោក François Planaud អនុប្រធានផ្នែក​សេវាតំហែទាំការជួសជុល និងប្រតិបត្តិការមាន​ប្រសាសន៍​បន្តទៀតថា៖ “យើងមានមោទកភាពក្នុងការទទួល​បានកិច្ចសន្យានេះ​ដើម្បីគាំទ្រ​ដល់ការអនុវត្តប្រចាំថ្ងៃ និងការអភិវឌ្ឍន៍ប្រកបដោយថាមភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងរយៈពេល ៥ ឆ្នាំ​ខាង​មុខ។ ការជ្រើសរើសយក​សេវាកម្មរបស់​យើងខ្ញុំដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍ Vietjet បាន​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃសេវាកម្មប្រេងឥន្ទនៈ SFCO2 របស់​យើង ក៏ដូចជាផ្តល់​ការ​ទទួល​ស្គាល់​បន្ថែម​ទៀត​ដល់​អ្នក​ជំនាញជាសកល​របស់យើង​ក្នុង​ដំណោះ​ស្រាយប្រសិទ្ធភាពប្រេងឥន្ធនៈ។

“We are proud of winning this contract to support Vietjet’s day-to-day performance and dynamic growth over the next five years. Our selection by Vietjet confirms the effectiveness of our SFCO2® service and provides further recognition of our global expertise in fuel efficiency solutions,” said François Planaud, Safran Vice President of Services & MRO

ការអនុវត្តបច្ចេកវិជ្ជាកម្រិតខ្ពស់និងដំណោះស្រាយបរិស្ថានក្នុងប្រតិបត្តិការប្រចាំថ្ងៃគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ។ តាមរយៈ​ការ​វិភាគទិដ្ឋភាពប្រតិបត្តិការ និង​តំហែទាំ​សេវាកម្ម​ SFCO2® របស់ក្រុមហ៊ុន Safran បានបង្កើត​នីតិវិធី និងបានផ្ដល់​អនុសាសន៍​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រេងឥន្ធនៈ​ដែលមាន​ប្រសិទ្ធភាព​​ខ្ពស់ជាងមុនដែលជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន Vietjet រហូតដល់ 5% ឯណោះ។ ហេតុដូចនេះហើយ ទើបការចំណាយ​លើប្រេងឥន្ធនៈ​ជារៀងរាល់​ឆ្នាំត្រូវ​បានរំពឹងទុកថានឹងអាចសន្សំសំចៃបានរហូតដល់ជាង ១០ លានដុល្លារអាមេរិក។

Applying advanced technology and environment friendly solution in daily operation is one of the top priorities of Vietjet. By analyzing both operational and maintenance aspects, Safran’s SFCO2® service develops procedures and recommendations to address airlines’ need for greater fuel efficiency which can reduce Vietjet fuel consumption up to 5%. Accordingly, the fuel expense saved yearly is expected to tens of millions of US dollars.

About Safran:
អំពីក្រុម​ហ៊ុន​ Safran៖
Safran is an international high-technology group and tier-1 supplier of systems and equipment in the Aerospace and Defense markets. Operating worldwide, Safran has nearly 58,000 employees and generated sales of 15.8 billion euros in 2016. Safran is listed on the Euronext Paris stock exchange, and its share is part of the CAC 40 and Euro Stoxx 50 indices. For more information: www.safran-group.com /Follow @Safran on Twitter

Safran គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្ពស់​អន្តរជាតិ និងជាក្រុមហ៊ុនលំដាប់ទី ១ ផ្នែក​ផ្គត់ផ្គង់ប្រព័ន្ធ និង​បរិក្ខារ​ នៅក្នុងទីផ្សារអវកាស និងអាវុធ។ ក្រុម​ហ៊ុន​ Safran មាន​ប្រតិបត្តិការនៅទូទាំងពិភពលោក និង​មានបុគ្គលិកជិត ៥៨,០០០ នាក់ ហើយបានបង្កើតការលក់ ១៥.៨ ពាន់លានអឺរ៉ូនៅក្នុងឆ្នាំ ២០១៦។ ក្រុម​ហ៊ុន​ Safran ត្រូវបានចុះបញ្ជីនៅផ្សារហ៊ុន Euronext Paris ហើយ​ភាគហ៊ុនរបស់ខ្លួនគឺជាផ្នែកមួយនៃសន្ទស្សន៍ CAC ៤០ និង Euro Stoxx ៥០។ សម្រាប់ព័ត៌មានបន្ថែមសូម​ចូល​ទៅ​កាន់​គេហទំព័រ​: www.safran-group.com / ឬ Follow @Safran នៅលើបណ្តាញ​ Twitter។​

About Vietjet:
អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet

Established in 2007, Vietjet officially launched operations in December 2011. After five years of operations, the airline has flown over 35 million passengers, and been awarded 32 domestic and nine international accolades such as one of the Top 500 Brands in Asia 2016, “The Best Asian Low Cost Carrier 2015” at the TTG Travel Awards 2015, etc. Currently, the airline boasts a fleet of 45 aircraft, including A320s and A321s, and operates over 300 flights per day. It currently operates 63 routes in Vietnam and across the region to international destinations such as Hong Kong, Thailand, Singapore, South Korea, Taiwan, Malaysia, Cambodia, China and Myanmar. For more information, please visit the web at HYPERLINK “http://www.vietjetair.com” www.vietjetair.com

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចាប់ផ្ដើម​ប្រតិបត្តិការ​ដំបូង​ក្នុងខែធ្នូ កាលពីឆ្នាំ ២០១១។ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ក្រុមហ៊ុន​នេះបានដឹក​ជញ្ជូន​អ្នកដំណើរ​ជាង​ ៣៥ លាននាក់ និងទទួលបានការពានរង្វាន់ក្នុងស្រុកចំនួន ៣២ និងអន្តរជាតិចំនួន ៩ ដោយ​​ក្នុង​នោះមានដូចជាការក្លាយជាក្រុមហ៊ុនមួយក្នុងចំណោម Top 500 Brands នៅអាស៊ី កាល​ពី​ឆ្នាំ ២០១៦ ពានរង្វាន់ “The Best Asian Low Cost Carrier 2015” នៅ​ឯ​ការប្រគល់​ពាន​រង្វាន់ TTG Travel Awards 2015។ល។ ថ្មីៗនេះ ក្រុមហ៊ុននេះ​បានបង្ហាញ​យន្តហោះ​ចំនួន​ ៤៥ រួមមានទាំងយន្តហោះម៉ូដែល A320 និង A321 និងប្រតិបត្តិការជាង 300 ជើងក្នុង​មួយ​ថ្ងៃ​។ បច្ចុប្បន្នវាមានប្រតិបត្តិការ 63 ខ្សែនៅប្រទេសវៀតណាម និងនៅទូទាំង​តំបន់​ទៅកាន់​ទិសដៅអន្ដរជាតិដូចជាហុងកុង ថៃ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី ប្រទេស​កម្ពុជា ​ប្រទេសចិន និងមីយ៉ាន់ម៉ា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.vietjetair.com

Media Contact:
Tung Nguyen (Mr.)
Email: tungnguyenthanh@vietjetair.com
Mobile: +84 93 26 29 858

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក៖
លោក Tung Nguyen
សារអេឡិចត្រូនិក៖ tungnguyenthanh@vietjetair.com
លេខទូរសព្ទទំនាក់ទំនង៖ +84 93 26 29 858