Vietjet inks strategic aircraft financing agreement with Mitsubishi UFJ Financial Group
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចុះកិច្ចព្រមព្រៀង ជំនួយហិរញ្ញវត្ថុទិញយន្តហោះ ជាមួយក្រុមហ៊ុន Mitsubishi UFJ Financial Group
(Tokyo, June 5, 2017) – Today in Tokyo, Vietjet and Mitsubishi UFJ Lease & Finance Company Limited (MUL), a member of Japan’s leading finance group Mitsubishi UFJ Financial Group (MUFG), signed a strategic agreement as witnessed by Vietnam’s Prime Minister Nguyen Xuan Phuc and high-ranking dignitaries from Vietnam and Japan. The agreement will pave the way for MUL to finance Vietjet’s acquisition of three brand new A321 aircraft, worth US$348 million, according to the manufacturer’s listed price.
(ទីក្រុងតូក្យូ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៧) – ថ្ងៃនេះនៅទីក្រុងតូក្យូ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុន Mitsubishi UFJ Lease & Finance Company Limited (MUL) ដែលជាសមាជិករបស់ Mitsubishi UFJ Financial Group (MUFG) ក្រុមហ៊ុនហិរញ្ញវត្ថុជាន់ខ្ពស់របស់ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយហិរញ្ញវត្ថុក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីប្រទេសវៀតណាមលោក Nguyen Xuan Phuc និងបណ្តាអ្នកមានយសស័ក្តិពីប្រទេសវៀតណាម និងប្រទេសជប៉ុន។ កិច្ចព្រមព្រៀងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុន MUL ដើម្បីផ្តល់ជំនួយដល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងការទិញយន្តហោះ A321 ថ្មីទំនើបចំនួន ៣ គ្រឿងដែលមានតម្លៃ ៣៤៨ លានដុល្លារសហរដ្ឋអាមេរិក យោងទៅតាមតារាតម្លៃរបស់រោងចក្រផលិត។
The three aircraft are part of the A320 family aircraft contract signed earlier between Vietjet and European aircraft manufacturer Airbus. Vietjet will receive the aircraft within this year to meet expansion plans for the airline’s domestic and international flight network. The airline has so far taken delivery of more than 20 brand new A321s and A320s.
យន្តហោះទាំង ៣ គ្រឿងនេះជាផ្នែកមួយនៃក្រុមយន្តហោះ A320 ដែលក្រុមហ៊ុន Vietjet បានចុះកិច្ចសន្យាកាលពីលើកមុនជាមួយក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងទទួលបានយន្តហោះនៅក្នុងឆ្នាំនេះដើម្បីបំពេញតាមផែនការពង្រីកការហោះហើរនៅក្នុងស្រុក និងអន្តរជាតិរបស់ខ្លួន។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានយន្តហោះថ្មីទំនើបប្រភេទ A321s និង A320s ចំនួនជាង ២០ គ្រឿង។
Under the terms of the agreement, Vietjet and MUL will also work together to share best practices for the operation and management of airlines.
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន MUL នឹងធ្វើការរួមគ្នាដើម្បីចែករំលែកការអនុវត្តន៍ដ៏ល្អបំផុតសម្រាប់ការធ្វើប្រតិបត្តិការ និងការគ្រប់គ្រងនៃក្រុមហ៊ុនអាកាសចរណ៍។
Last week, in the U.S., Vietjet also signed a series of deals worth a total of US$4.7 billion for engines and components maintenance support and its techical services, auxiliary power unit (APU) supply and APU technical maintenance and aircraft financing and/or purchasing.
កាលពីសប្ដាហ៍មុន នៅឯសហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់សរុបចំនួន ៤,៧ ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការគាំទ្រម៉ាស៊ីន និងការជួសជុលសមាសភាគយន្តហោះ និងសេវាកម្មបច្ចេកទេសផ្សេងៗ ការផ្គត់ផ្គង់ផ្នែកថាមពលជំនួយ (APU) និងបច្ចេកទេសតំហែទាំ និងការផ្តល់ហិរញ្ញប្បទានយន្ដហោះ និង/ឬការទិញ។
About Mitsubishi UFJ Lease & Finance (MUL)
Mitsubishi UFJ Lease & Finance Company Limited (MUL) is a prominent global leasing company headquartered in Tokyo, Japan. MUL is publicly listed on the Tokyo Stock Exchange and the Nagoya Stock Exchange. Our principal shareholders are Mitsubishi Corporation and Mitsubishi UFJ Financial Group, Inc.
អំពីក្រុមហ៊ុន Mitsubishi UFJ Lease & Finance (MUL)
ក្រុមហ៊ុន Mitsubishi UFJ Lease & Finance Company Limited (MUL) ជាក្រុមហ៊ុនបង់រំលោះសកលលោកដ៏ឈានមុខគេ និងមានទីតាំងនៅទីក្រុងតូក្យូ ប្រទេជប៉ុន។ MUL ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុន Tokyo Stock Exchange និង ទីផ្សារភាគហ៊ុន Nagoya Stock Exchange។ ម្ចាស់ភាគហ៊ុនដ៏សំខាន់របស់យើងគឺក្រុមហ៊ុនសាជីវកម្ម Mitsubishi Corporation និងក្រុមហ៊ុន Mitsubishi UFJ Financial Group, Inc។
About Vietjet
Established in 2007, Vietjet is now leading the domestic aviation market in Vietnam and actively expanding its international flight network. After five years of operations, the airline has flown over 40 million passengers, and been awarded 32 domestic and nine international accolades such as being named one of the Top 500 Brands in Asia 2016 and “The Best Asian Low Cost Carrier 2015” at the TTG Travel Awards 2015.
Currently, the airline boasts a fleet of 45 aircraft, including A320s and A321s, and operates over 300 flights per day. It currently operates 63 routes in Vietnam and across the region to international destinations such as Hong Kong, Thailand, Singapore, South Korea, Taiwan, Malaysia, Cambodia, China and Myanmar. For more information, please visit the web at www.vietjetair.com.
អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ Vietjet នៅពេលនេះក្លាយជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនាំមុខគេលើទីផ្សារអាកាសចរណ៍ប្រទេសវៀតណាម ហើយបានពង្រីកបណ្តាញហោះហើរអន្តរជាតិយ៉ាងសកម្មថែមទៀតផង។ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ក្រុមហ៊ុននេះបានដឹកជញ្ជូនអ្នកដំណើរជាង ៤០ លាននាក់ និងទទួលបានការពានរង្វាន់ក្នុងស្រុកចំនួន ៣២ និងអន្តរជាតិចំនួន ៩ ដោយក្នុងនោះមានដូចជាការក្លាយជាក្រុមហ៊ុនមួយក្នុងចំណោម Top 500 Brands នៅអាស៊ី កាលពីឆ្នាំ ២០១៦ ពានរង្វាន់ “The Best Asian Low Cost Carrier 2015” នៅឯការប្រគល់ពានរង្វាន់ TTG Travel Awards 2015។ល។ ថ្មីៗនេះ ក្រុមហ៊ុននេះបានបង្ហាញយន្តហោះចំនួន ៤៥ រួមមានទាំងយន្តហោះម៉ូដែល A320 និង A321 និងប្រតិបត្តិការជាង 300 ជើងក្នុងមួយថ្ងៃ។ បច្ចុប្បន្នវាមានប្រតិបត្តិការ 63 ខ្សែនៅប្រទេសវៀតណាម និងនៅទូទាំងតំបន់ទៅកាន់ទិសដៅអន្ដរជាតិដូចជាហុងកុង ថៃ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី ប្រទេសកម្ពុជា ប្រទេសចិន និងមីយ៉ាន់ម៉ា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.vietjetair.com។
Media contact:
Kieu Duong (Amy)
E: kieuduong@vietjetair.com
Cell: +84 932 775 066
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក៖
Kieu Duong (Amy)
សារអេឡិចត្រូនិក៖ kieuduong@vietjetair.com
លេខទូរសព្ទទំនាក់ទំនង៖ +84 932 775 066